កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​ច្រើន​ ត្រូវ​បាន​ធ្វើ​ឡើង​សំដៅ​ប្រមែប្រមូល​ទិន្នន័យ​អំពី​ការ​ផ្តល់​ជំនួយ​សម្រាប់​គម្រោង​កាន់កាប់​ដីធ្លី​ និង​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​។​ យ៉ាងនេះ​ក្តី​ មិន​ទាន់​មាន​ទិន្នន័យ​ពេញលេញ​ទាំងស្រុង​ លើ​បញ្ហា​នេះ​ នៅឡើយ​ទេ​។​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ រាយការណ៍​ពី​ការ​ចូលរួម​ផ្តល់​មូលនិធិ​របស់​ធនាគារពិភពលោក​ និង​អង្គការ​ជី​អាយ​ហ្សិត​ (GIZ)​ ក្នុង​ចំនួន​ច្រើន​ជាង​អ្វី​ ដែល​ធនាគារពិភពលោក​បាន​រាយការណ៍​ ហើយ​បើ​ទោះជា​បាន​រាប់​បញ្ចូល​កម្មវិធី​ផែនទី​អភិបាលកិច្ច​ដីធ្លី​របស់​ម្ចាស់​ជំនួយ​ ទៅ​ក្នុង​ទិន្នន័យ​របស់​ខ្លួន​ ក៏​នៅ​តែ​មិន​បង្ហាញ​ពី​ទំហំ​ជំនួយ​ខាង​ហិរញ្ញវត្ថុ​សរុប​ ទៅ​ឱ្យ​គម្រោង​ដែរ​។​

Get the data